Introduction

តើក្រុមហ៊ុន ARGO ផ្តល់សេវាកម្មអ្វីខ្លះ?

ជម្រាបសួរ! ខ្ញុំបាទឈ្មោះ Chantha Puth។ ខ្ញុំជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ARGO Cambodia ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ ARGO ផ្តល់សេវាកម្មប្រឹក្សាយោបល់លើការធ្វើអន្តោប្រវេសន៍ទៅរស់នៅជាអចិន្រ្តៃយ៍ និងសញ្ជាតិ ដូចជា សហររដ្ឋអាមេរិក ប្រទេសអូស្រ្តាលី ប្រទេសកាណាដា និងអឺរ៉ុប ទៅតាមកម្មវិធីផ្សេងៗគ្នា។ សម្រាប់អាមេរិកមានកម្មវិធី EB-3, EB-5 និង L1A visa ឯប្រទេស Australia ទៅតាមកម្មវិធីសិក្សា និងជំនាញដែលគេកំពុងត្រូវការបំផុត។ ចំណែកឯប្រទេស Canada ទៅតាមកម្មវិធីសិក្សាថ្នាក់ Master និងបើកក្រុមហ៊ុន ឬអាជីវកម្ម រីឯប្រទេស Europe ទៅតាមកម្មវិធីវិនិយោគ ឬការបរិចាកលុយ ឬការទិញអចលនទ្រព្យ។ សូមចុចលីងទៅតាមប្រទេស និងកម្មវិធីដែលបងប្អូនចាប់អារម្មណ៍។​ ទាក់ទងនឹងកម្មវិធី EB-3 ខ្ញុំបាទបានសហការជាមួយក្រុមហ៊ុនមេធាវី Ruby Law Group ដែលមានទីតាំងនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។ដើម្បីអានព័ត៌មាន ឬមើលវិដេអូបន្ត សូមបងប្អូនបង្កើតអាខោន ឬ ចុះឈ្មោះ (sign up)។ ក្នុងករណីបងប្អូនគ្មាន email បងប្អូនត្រូវប្រើលេខទូរស័ព្ទដែលអាចប្រើតេឡេក្រាមជំនួសការចុះឈ្មោះ។ បន្ទាប់ពីបងប្អូនចុះឈ្មោះរួចហើយ សូមបងប្អូនត្រូវចូលមើលវិដេអូដែលមានជាបន្តបន្ទាប់ទាក់ទងនឹងកម្មវិធី ដែលបងប្អូនចាប់អារម្មណ៍ អោយបានចប់សព្វគ្រប់ ដើម្បីយល់ដឹងអោយបានច្បាស់ មុននឹងធ្វើការណាត់ជួបយើងខ្ញុំ៕ សម្រាប់កម្មវិធីផ្សេងទៀត សូមចុចតាមលីងនៅលើមែនញូ Menu។ សូមអរគុណទុកជាមុន។

Our Services

Moving to Australia: Skilled/Vocational Training

We provide TAFE training programs prior to work in Australia.

Moving to Australia: Skilled Students Program

We prepare you for PR via practical skill and job training.

កម្មវិធីទៅធ្វើការដើម្បីទៅរស់នៅអាមេរិក EB3

ទទួលបានគ្រិនកាតមានសុពលភាព១០ឆ្នាំទាំងគ្រួសារ ទៅរស់នៅអាមេរិកទាំងគ្រួសារស្របច្បាប់ជារៀងរហូត

News

សិក្ខាសាលានៅរាជាធានីភ្នំពេញ CJCC

June 09, 2025

នៅថ្ងៃទី ០៧ ខែ​មិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុនបានរៀបចំសិក្ខាសាលាស្តីពីឱកាសការងារ និងរស់នៅសហរដ្ឋអាមេរិកទាំងគ្រួសារស្របច្បាប់តាមរយៈទៅធ្វើការងារគ្មានជំនាញ និងដំណើរការដាក់ពាក្យតាមកម្មវិធី EB-3។ ​សិក្ខាសាលានេះនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ-កម្ពុជាកូរ៉េ CKCC ចាប់ពីម៉ោង ៩ ព្រឹក។សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតដោយមានការចូលរួមពីលោកមេធាវី Paul Ruby ដែលអញ្ជើញមកពីសហរដ្ឋអាមេរិក។ លោកមេធាវី Paul Ruby គឺជាម្ចាស់ក្រុមហ៊ុនច្បាប់ Ruby Law Group ជំនាញទៅលើសេវាកម្មអន្តោប្រវេសន៍​ ហើយមានទីតាំងនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។

សិក្ខាសាលានៅរាជធានីភ្នំពេញ CKCC

September 09, 2023

នៅថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំសិក្ខាសាលាស្តីពីឪកាសការងារ និងរស់នៅសហរដ្ឋអាមេរិកទាំងគ្រួសារស្របច្បាប់តាមរយៈទៅធ្វើការងារគ្មានជំនាញ និងដំណើរការដាក់ពាក្យតាមកម្មវិធី EB-3។ ​សិក្ខាសាលានេះនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ-កម្ពុជាកូរ៉េ CKCC ចាប់ពីម៉ោង ៩ ព្រឹក។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោកមេធាវី Paul Ruby ដែលអញ្ជើញមកពីសហរដ្ឋអាមេរិក។ លោកមេធាវី Paul Ruby គឺជាម្ចាស់ក្រុមហ៊ុនច្បាប់ Ruby Law Group ជំនាញទៅលើសេវាកម្មអន្តោប្រវេសន៍​ ហើយមានទីតាំងនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។

សិក្ខាសាលានៅរាជធានីភ្នំពេញ CJCC

September 09, 2022

នៅថ្ងៃទី ០៧ ខែ​មិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុនបានរៀបចំសិក្ខាសាលាស្តីពីឱកាសការងារ និងរស់នៅសហរដ្ឋអាមេរិកទាំងគ្រួសារស្របច្បាប់តាមរយៈទៅធ្វើការងារគ្មានជំនាញ និងដំណើរការដាក់ពាក្យតាមកម្មវិធី EB-3។ ​សិក្ខាសាលានេះនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ-កម្ពុជាកូរ៉េ CKCC ចាប់ពីម៉ោង ៩ ព្រឹក។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតដោយមានការចូលរួមពីលោកមេធាវី Paul Ruby ដែលអញ្ជើញមកពីសហរដ្ឋអាមេរិក។ លោកមេធាវី Paul Ruby គឺជាម្ចាស់ក្រុមហ៊ុនច្បាប់ Ruby Law Group ជំនាញទៅលើសេវាកម្មអន្តោប្រវេសន៍​ ហើយមានទីតាំងនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។  

សកម្មភាពសិក្ខាសាលានៅភ្នំពេញ​

July 25, 2022

កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំសិក្ខាសាលានៅរាជធានីភ្នំពេញ ធ្វើនៅមជ្ឈមណ្ឋលកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េ ដោយមានអ្នកចូលរួមជាង ២៥០នាក់។ https://youtu.be/jkEFEqAijfQ?si=5O8m9uargsVNIKGc&t=20

សកម្មភាពសិក្ខាសាលានៅសៀមរាប

July 25, 2022

កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំសិក្ខាសាលានៅខេត្តសៀមរាប នៅសណ្ឋាគារ អង្គរ ដោយមានអ្នកចូលរួមជាង ១៥០នាក់។

សកម្មភាពសិក្ខាសាលានៅខេត្តបាត់ដំបង

July 25, 2022

កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំសិក្ខាសាលានៅខេត្តបាត់ដំបង នៅសាលាបថមសិក្សាជាស៊ីមដោយមានអ្នកចូលរួមជាង ១៥០នាក់។  

Question & Answer

១. តើអ្វីទៅជាកម្មវិធី EB3 ហើយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំណា?​

កម្មវិធីទិដ្ឋាការសម្រាប់រស់នៅសហរដ្ឋអាមេរិក ដែលហៅថា EB3 ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩០។ ដោយសារមានការលំបាកខ្លាំងក្នុងការស្វែងរកអ្នកធ្វើការដែលជាជនជាតិអាមេរិក សភាអាមេរិកបានអនុញ្ញាតិអ្នកធ្វើការដែលគ្មានជំនាញ ឬបទពិសោធន៍មកពីប្រទេសផ្សេងៗ ចំនួនមួយម៉ឺននាក់ អោយមកធ្វើការនៅអាមេរិក ជារៀងរាល់ឆ្នាំ។ តាមរយៈកម្មវិធីនេះ អ្នកដាក់ពាក្យជាជនបរទេស និងគ្រួសាររបស់ពួកគេ អាចទទួលបានគ្រិនកាតដែលមានសុពលភាព ១០ឆ្នាំ។ សូមបញ្ជាក់ និស្សិតកំពុងសិក្សានៅអាមេរិក ក៏អាចដាក់ពាក្យបានដែរ ដោយគ្រាន់តែប្តូរពី វិសាកូនសិស្ស មកជាវិសាការងារ។ បន្ទាប់ពីធ្វើការបានពីរ បីឆ្នាំ លោកអ្នកអាចប្តូរក្រុមហ៊ុន ឬរោងចក្រដែលអ្នកមកធ្វើការដំបូង ទៅកន្លែងផ្សេង ឬរដ្ឋផ្សេង។ សូមបំពេញព័ត៌មានខ្លះៗខាងក្រោម នោះលោកអ្នកអាចបន្តចូលមើលវិដេអូ ដើម្បីទទួលបានព័ត៌មានបន្ថែម និងសិក្សាស្វែងយល់ពីកម្មវិធីនេះអោយបានយល់ច្បាល់ ជាពិសេសពីប្រភេទការងារ និងតម្លៃប្រាក់ឈ្នួល។

២.​ តើកម្មវិធី EB3 ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដាក់ពាក្យ និងក្រុមគ្រួសារ។ 1. អ្វីដែលសំខាន់ ទាំងអ្នកដាក់ពាក្យ និងក្រុមគ្រួសារទទួលបានសិទ្ធិរស់នៅ សិទ្ធិធ្វើការងារ និងប្រកបអាជីវកម្ម ដោយស្របច្បាប់ និងជាអចិន្រ្តៃយ៍ ដោយគ្រាប់គ្នានឹងទទួលបានគ្រិន កាត ឬប័ណបៃតងដែលមានសុពលភាព ១០ ឆ្នាំបន្ទាប់ពីពួកគាត់មករស់នៅអាមេរិកក្នុងចន្លោះពី ៣ ទៅ ៦ខែ។ 2. អ្វីដែលសំខាន់សំខាន់ជាងនេះទៅទៀត កូនៗរបស់ពួកគាត់ដែលមានអាយុក្រោម ១៩ ឆ្នាំ អាចចូលរៀនដោយឥតគិតថ្លៃ និងត្រូវបានសាលាថែទាំ គាំពាយ៉ាងល្អ ហើយពួកគាត់ក៏អាចធានា ឪពុកម្តាយ និងបងប្អូនបង្កើតអោយមករស់នៅអាមេរិកបានដែរ។ 3. បន្ថែមពីនេះបន្ទាប់ពីរស់នៅអាមេរិកបាន ៥ ឆ្នាំ ពួកគាត់អាចដាក់ពាក្យសុំចូលសញ្ញាតិអាមេរិកបាន។ 4. លើសពីនេះពួកគាត់មានឪកាសបានប្រើប្រាស់សេវាកម្មថែទាំសុខភាពប្រកបដោយគុណភាព។ តាមរយៈ គ្រិនកាតនេះ ពួកគាត់ក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោក។

៣. តើបេក្ខជនត្រូវមានលក្ខខណ និងលក្ខណៈសម្បត្តិអ្វីខ្លះទើបអាចដាក់ពាក្យបាន?

បងប្អូនពិតជាអាចដាក់ពាក្យបាន ប្រសិនបើបងប្អូនត្រូវមានសុខភាពមាំមួនអាចធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ។ បងប្អូនត្រូវមានសុខភាពល្អ និងមិនមានជំងឺប្រចាំកាយ គ្មានជំងឺរ៉ាំរ៉ៃ ឬជំងឺឆ្លង ដូចជា៖-មិនមានជំងឺឆ្លង ជំងឺកាមរោគ ជំងឺទឹកនោមផ្អែម -ជំងឺអេត៍ ជំងឺរបេង ជំងឺសួត ជំងឺឃ្លង់។​ មិនមានបទឧក្រិដ្ឋ ឬបទព្រហ្មទណ្ឌ មិនប្រើសារជាតិញៀន។ ត្រូវមានឯកសារត្រឹមត្រូវមិនក្លែងក្លាយព្រមទាំងមានព័ត៌មានពិត។ មិនធ្លាប់សំភាសធ្លាក់ស្ថានទូតអាមេរិក។ ។ មិនធ្លាប់ខូចឈ្មោះនៅស្ថានទូតអាមេរិក។ សំខាន់បងប្អូនត្រូវមានលុយល្មមអាចបង់ថ្លៃមេធាវី។

៤. តើជម្ងឺណាខ្លះដែលមិនអាចដាក់ពាក្យបាន?

ជំងឺដែលបងប្អូនមិនអាចទៅធ្វើការ ឬរស់នៅអាមេរិកបាន៖ 1. ជំងឺប្រមេះទឹកបាយ 2. ជំងឺហង់សិន ឃ្លង់ ដំណាក់កាលឆ្លង 3. រោគស្វាយ ដំណាក់កាលឆ្លង 4. ជំងឺរបេង (TB) សកម្ម (A)ដំណាក់កាលឆ្លង 5. ជំងឺមហារីក 6. ជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ធ្ងរ 7. ជំងឺអេត៍ (HIV) កម្រិតធ្ងន់ធ្ងរ

៥. តើកម្មវិធី EB3 មានដំណើរការយ៉ាងដូចម្តេច?

ដំណើរការនៃកម្មវិធី EB3 ជាបឋមបងប្អូនត្រូវមានក្រុមហ៊ុនធានាដែលយើងហៅថា Employer។ មេធាវីគេនឹងរៀបចំសំណុំឯកសារបងប្អូនដាក់ទៅក្រសួងការងារអាមេរិក ដែលយើងហៅថា DOL ដើម្បីសុំលិខិតបញ្ជាក់ការងារដែលយើងហៅថា LC។ ក្រោយបាន CL មេធាវីឲ្យបងប្អូនចុះហត្ថលេខា ហើយអោយក្រុមហ៊ុនធានាបងប្អូនបញ្ជាក់ម្តងទៀតដើម្បីរៀបចំឯកសារដាក់ទៅក្រសួងអន្តោប្រវេសន៍ដែលយើងហៅថា.USCIS។ ក្នុងដំណាក់កាល USCIS ប្រសិនបើបងប្អូនប្រើសេវាលឿនគឺចំណាយពេលតែ 14 ថ្ងៃត្រូវបានទម្រង់ I-140 អនុម័តហើយ ប៉ុន្តែបើមិនប្រើសេវាលឿនទេអាចចំណាយពេល 7ខែទៅ 1ឆ្នាំ ទើបទម្រង់ I140 អនុម័ត។ បន្ទាប់មក មេធាវីបងប្អូន អាចដាក់ពាក្យបន្តទៅមជ្ឈមណ្ឌលភាសាជាតិដែលយើងហៅថា NVC។ ក្រោយពិនិត្យឃើញថា បងប្អូនមានវីសាអាចទៅរស់នៅអាមេរិកបាន មជ្ឈមណ្ឌលរីយ៉ាជាតិអាមេរិក NVC នឹងជូនដំណឹងមកបងប្អូនថា គេបានដាក់ឯកសារទៅស្ថានទូតអាមេរិក ហើយហេតុអីបងប្អូនរង់ចាំសម្ភាសយកវាសារមករស់នៅអាមេរិក។

៦. តើកម្មវិធី EB3 នេះត្រូវចំណាយពេលប៉ុន្មានឆ្នាំទើបបានចេញទៅអាមេរិក?

ជាមធ្យមកម្មវិធីមានរយះពេលក្នុងចន្លោះពី៣​​ឆ្នាំ ឬអាចលើសនេះក៏មាន វាអាស្រយ័ទៅតាម Case (សំណុំរឿង) នីមួយៗ។ សំណុំរឿងខ្លះអាចមានរយះពេល ២ ឆ្នាំកន្លះ បេក្ខេជនទទួលការហៅសម្ភាសន៍លឿន ហើយករណីខ្លះទៀតអាចមានរយះពេល ៣ឆ្នាំ។ ក្នុងករណីខ្លះ ប្រសិនបើខាងរោងចក្រ ឬក្រុមហ៊ុនធានាត្រូវក្រសួងការអាមេរិកគេចាប់ឯកសារមកពិនិត្យ ឬស្ថានទូតគេចង់ឆែកសំណុំរឿងរបស់យើង នោះប្រហែល ៣ឆ្នាំកន្លះ ទៅ ៤ឆ្នាំ ក៏មាន។

៧. តើដាក់ពាក្យទៅធ្វើការតាមកម្មវិធីនេះ គេត្រូវការជំនាញ សញ្ញាបត្រ និងជំនាញភាសាខ្ពស់ទេ?

មិនតម្រូវទេ។ នេះជាកម្មវិធីទៅធ្វើការសម្រាប់បេក្ខជនមិនមានជំនាញ។ បេក្ខជនត្រូវរៀនភាសាអង់គ្លេសកម្រិតមូលដ្ឋាន ក្រោយដាក់ពាក្យរួចហើយ។​

៨. តើលក្ខ័ណមិនតម្រូវមានអ្វីខ្លះ?

- មិនចាំបាច់មានសញ្ញាបត្រ - មិនចាំបាច់មានជំនាញ - មិនចាំបាច់មានអ្នកធានា - មិនចាំបាច់មានតំកល់លុយក្នុងធនាគារ - មិនចាំបាច់មានបទពិសោធន៍ការងារ

៩. បើខ្ញុំមានគ្រប់លក្ខ័ណហើយ តើឪកាសជាប់ច្រើនទេ?

ឪកាសធ្លាក់សឹងតែគ្មាន

១០. នៅពេលសំភាសនៅស្ថានទូតអាមេរិក តើមន្ត្រីទូតអាចសួរយើងពីអ្វីខ្លះ?

មន្ត្រីទូតអាចសួរអ្នកច្រើនជាងអ្វីដែលបានរៀបរាប់ខាងក្រោមអំពី៖ -គោលបំណង និងហេតុផលរបស់អ្នកដែលចង់មកធ្វើការនៅអាមេរិក -ព័ត៌មានពីខ្លួនអ្នក និងគ្រួសារ -ទំនាក់ទំនងប្តី និងប្រពន្ធ ចំពោះអ្នករៀបការថ្មីថ្មោង -ព័ត៌មានពីរោងចក្រ និងពីរដ្ឋអ្នកទៅធ្វើការ -ព័ត៌មានពីក្រុមហ៊ុនផ្តល់សេវាកម្ម -ការចំណាយក្នុងការដាក់ពាក្យ

១១. តើកត្តា និងមូលហេតុអ្វីខ្លះដែលអាចធ្វើអោយយើងធ្លាក់ការសម្ភាសនៅស្ថានទូតអាមេរិក?

-រឿងសំខាន់ជាងគេ គឺការកុហក -មិនមានសុខភាពល្អ មិនអាចឈធ្វើការបាន ៨ម៉ោងក្នុងមួយថ្ងៃ -ចាញ់ក្លិនឆ្អាប និងឈាម -មានជំងឺឆ្លង ជំងឺកាមរោគ -ជំងឺទឹកនោមផ្អែម -ជំងឺអេត៍ ជំងឺរបេង ជំងឺសួត ជំងឺឃ្លង់ -ធ្លាប់មានបទឧក្រិដ្ឋ ធ្លាប់ប្រើសារជាតិញៀន -ឯកសារមិនពិត មិនត្រឹមត្រូវ និងការភូតកុហកលាក់បាំងព័ត៌មាន -ធ្លាប់សំភាសធ្លាក់ស្ថានទូតអាមេរិក ឬខូចឈ្មោះ (black list)

១២. តើកត្តាអ្វីខ្លះដែលធ្វើអោយកម្មវិធី EB-3 មានរយៈពេលយូរ?

ទី១- ដោយសារចំនួនអ្នកដាក់ពាក្យលើសចំនួន Green card ដែលគេត្រូវអោយសម្រាប់កម្មវិធី EB-3 (១មុឺននាក់ក្នុងមួយឆ្នាំ បើលើសត្រូវរង់ចាំឆ្នាំក្រោយ) ទី២- ក្រុមហ៊ុន ឬរោងចក្រដែលធានាបេក្ខជន ត្រូវបានជាប់ audit មានន័យថា ក្រសួងការងារចាប់យកឯកសារពិនិត្យឡើងវិញទាំងអស់ (៣០%) ទី៣- ក្រុមហ៊ុនឬរោងចក្រដែលធានាបេក្ខជន មិនចុះហត្ថលេខាលើលិខិតបញ្ជាក់ការងារ Labor Certification ​ដែលអនុម័តដោយក្រសួងការងារ DOL ដូច្នេះបេក្ខជន ត្រូវបានប្តូរទៅក្រុមហ៊ុនឬរោងចក្រផ្សេងមួយទៀត ទី៤- ក្រុមហ៊ុនឬរោងចក្រដែលធានាបេក្ខជន បានបញ្ឈប់ដំណើរការអាជីវកម្ម ឬបិទទ្វារ ឬក្ស័យធន ទី៥- ការដាក់ពាក្យស្នើសុំ ត្រូវគេទាត់ចោល ឬបដិសេធន៍ ដោយសារមានកំហុសបច្ចេកទេសនៅក្រសួងការងារ DOL ឬក្រសួងអន្តោប្រវេសន៍ USCIS ទី៦- ដោយសារបេក្ខជនដាក់ពាក្យច្រើនពេក នាំអោយពន្យារការសម្ភាសន៍នៅស្ថានទូតអាមេរិក ទី៧- បុគ្គលិកបម្រើការងារនៅស្ថាប័ណ្ណរដ្ឋអាមេរិកមិនគ្រាប់គ្រាន់ ដូច្នេះត្រូវពន្យារពេលការពិនិត្យមើលឯកសារ ទី៨- ដោយសារបេក្ខជនមិនព្រមប្រើសេវាកម្មលឿន Premium Processing ដូច្នេះត្រូវចំណាយពេលពី ១២ខែ ទៅ១.៥ឆ្នាំក៏មានដែរ។

១៣. តើពួកខ្ញុំមានការចុះកិច្ចសន្យា ឬកុងត្រាការងារ ជាមួយក្រុមហ៊ុនធានាដែរឬទេ?

បេក្ខជនត្រូវចុះកិច្ចសន្យា ឬកុងត្រាការងារ ជាមួយក្រុមហ៊ុនធានាយ៉ាងតិចមួយឆ្នាំ

១៤. តើខ្ញុំអាចឈប់មុនកិច្ចសន្យា ឬកុងត្រាការងារជាមួយរោងចក្រ ឬក្រុមហ៊ុនធានាបានដែរឬទេ?

មិនបានទេ។ ឈប់មុនកិច្ចសន្យា ឬកុងត្រាការងារជាមួយរោងចក្រ លោកអ្នកអាចត្រូវគេដកយកគ្រិនកាតវិញ ហើយខូចក្រេឌិតទៀត។

១៥. តើត្រូវបង់អ្វីទៀតទេ ក្រៅពីថ្លៃសេវាមេធាវី?

ក្រៅពីតម្លៃសេវាកម្មមេធាវីបងប្អូនត្រូវបង់បន្ថែមទៅលើតម្លៃសេវារដ្ឋាភិបាលអាមេរិកដូចជា ថ្លៃដាក់ពាក្យទៅយូអេសអេអេស USCIS $1315។​ បើបងប្អូនប្រើសេវាលឿន ត្រូវបង់ $2805។ នៅដំណាក់កាល NVC ត្រូវបង់ថ្លៃវីសានិងសម្ភាស $345 ក្នុងម្នាក់ និងបង់ $235ក្នុងម្នាក់ជាថ្លៃគ្រីនខាត​ Green Card ក្រោយពេលបងប្អូនសម្ភាសជាប់។

១៦. តើអាយុច្រើនអាចដាក់ពាក្យតាមកម្មវិធី EB-3 បានដែរឬទេ?

អាយុដែលអាចដាក់ពាក្យបានចាប់ពី ១៨ឆ្នាំឡើង។ អាយុតិច ឬច្រើនមិនជាបញ្ហាទេ វាសំខាន់លើស្ថានភាពសុខភាព។ បើសុខភាពល្អ អាយុ ៥៣ ឬ៥៤ ឆ្នាំ ក៏អាចដាក់ពាក្យបានដែរ។

១៧. បើខ្ញុំចង់បានព័ត៌មានបន្ថែម ឬចាប់អារម្មណ៍ចង់ដាក់ពាក្យ តើខ្ញុំត្រូវធ្វើដូចម្ដេច?

បើបងប្អូនចង់បានព័ត៌មានបន្ថែម ឬចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងតាម Keep In Touch ឬទាក់ទងតាមតេឡេក្រាម 012-968-568

Get In touch