អំពី ARGO

គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ ផ្តល់ព័ត៌មានស្តីពីដំណើរការដាក់ពាក្យទៅធ្វើការនៅសហរដ្ឋអាមេរិក ដើម្បីរស់នៅអចិន្រ្តៃយ៍ស្របច្បាប់ ឬទទួលបានគ្រិនកាត US Green Card ទាំងគ្រួសារ។ ក្រុមហ៊ុន ARGO បានសហការជាមួយក្រុមហ៊ុនច្បាប់ Ruby Law Group ដែលមានមូលដ្ឋាន និងទីតាំងគោលផ្ទះលេខ 1507 16th Ave S, Nashville, TN 37212, United States ដែលមានបទពីសោធន៍ជាង ២០ ឆ្នាំលើវិស័យអន្តោប្រវេសន៍ជាពិសេសកម្មវិធី EB-3, EB-5 និងL1A/E2 ។ ARGO ផ្តល់ព័ត៌មាន-ការពិគ្រោះយោបល់-ផ្តល់ដំបូន្មាន និងជួយបេក្ខជនក្នុងការដាក់ពាក្យដែលទាក់ទងនឹងឱកាសការងារ។ ក្រុមហ៊ុនជួយបេក្ខជនក្នុងការបកប្រែ-រៀបចំឯកសារ និងបំពេញទម្រង់នានា-និងការសម្របសម្រួលទំនាក់ទំនងក្នុងការប្រជុំរវាងនិយោជក និងបេក្ខជនដែលមានសក្តានុពល។ 

យើងពិតជាមានទំនុកចិត្តក្នុងការផ្ដល់ជូននូវសេវាកម្មប្រឹក្សាយោបល់អន្តោប្រវេសន៍ដែលល្អបំផុតដែលអ្នកមិនធ្លាប់បានជួបពីមុន។ យើងខ្ញុំទទួលបានការជឿទុកចិត្តយ៉ាងច្រើនពីអតិថិជនរបស់យើងដោយសារតែសេវាកម្មប្រឹក្សាយោបល់របស់យើងប្រកបដោយសុក្រឹតភាព។ ជាមួយនឹងពាក្យស្លោករបស់យើង “ការផ្តល់នូវសេវាកម្មប្រកបដោយភាពស្មោះត្រង់ សុច្ចរិត និងគុណធម៌” យើងសូមធានាថាលោកអ្នកនឹងទទួលបាននូវទំនុកចិត្តត្រទ្បប់ទៅវិញដូចបំណងដែលលោកអ្នកប្រាថ្នា។

ចក្ខុវិស័យ

យើងប្តេជ្ញាថា នៅឆ្នាំ 2026 ដើម្បីឱ្យមានការទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិថាជាការផ្តល់សេវាអន្តោប្រវេសន៍ដ៏ល្អឥតខ្ចោះ មានប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត។

បេសកកម្ម

ផ្តល់សេវាប្រឹក្សាយោបល់អំពីការធ្វើចំណាកស្រុកដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ដើម្បីឱ្យពួកគេអាចឆ្លងកាត់ដំណើរការកម្មវិធីដោយរលូន។

តម្លៃស្នូលរបស់យើង

តម្លាភាព និងគណនេយ្យភាព

ក្រុមហ៊ុនពិនិត្យ និងគ្រប់គ្រងពីដំណើរការដាក់ពាក្យរបស់បេក្ខជន និងក្រុមគ្រួសាររបស់ពួកគាត់យ៉ាងយកចិត្តទុក ក្នុងការរួមចំណែកដល់សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ភាពស្មោះត្រង់ និងសុចរិតភាព​​​​ 

យើងនឹងរក្សាស្តង់ដារភាពជឿជាក់ខ្ពស់របស់យើងក្នុងការប្រាស្រ័យទាក់ទងរបស់យើងជាមួយអតិថិជន និងវិធីសាស្រ្តនានាក្នុងការធ្វើអាជីវកម្ម ​ឱ្យល្អគ្រប់ពេលវេលា។

ការឆ្លើយតប និងធនធាន

យើងជឿជាក់លើព័ត៌មានពិត ការធ្វើសកម្មភាព លើទស្សនៈ និងការស្វែងរកវិធីថ្មីៗដែលអាចជួយកែលម្អការផ្តល់សេវារបស់យើង។

ភាពបត់បែន

យើងជឿជាក់លើការបង្កើតប្រព័ន្ធស្តង់ដារមួយដែលអាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងបរិយាកាសដែលយើងដំណើរការ និងទៅតាមតម្រូវការ និងការទាមទាររបស់អតិថិជនរបស់យើង។

ក្រមសីលធម៌

យើង​នឹង​ធ្វើ​អោយអាជីវកម្ម​របស់​យើងដើរ​តាម​ស្តង់ដារក្រមសីលធម៌​ ដោយតំកល់អត្ថប្រយោជន៍របស់អតិថិជនជាចំបង។

ហេតុអ្វីត្រូវប្រើសេវាកម្ម ARGO?

យើងគឺជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់

ARGO ត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ 2021។ យើងផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ដែលមានគុណភាពល្អបំផុត និងទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មរបស់យើង។ យើងប្តេជ្ញាផ្តល់សេវាកម្មល្អបំផុត ហើយរហូតមកដល់ពេលនេះ យើងមិនបានទទួលមតិរិះគន់អវិជ្ជមានណាមួយឡើយ។ ទោះយ៉ាងណាក៏ដោយ យើងបើកចំហចំពោះមតិកែលម្អ ដើម្បីឲ្យយើងអាចបន្តរីកចម្រើនបាន។

យើងផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ

ក្រុមរបស់យើងត្រូវបានបង្កើតឡើងប្រកបដោយវិជ្ជាជីវៈ ដែលផ្តល់ឱ្យយើងនូវទំនុកចិត្តក្នុងការផ្តល់សេវាកម្មប្រឹក្សាយោបល់ និងទទួលបានទំនុកចិត្តពីអតិថិជនរបស់យើងទាំងក្នុងស្រុក និងក្រៅស្រុក។ ការ​ពេញ​ចិត្ត​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​យើង​ធ្វើ​ការ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ។

យើងធ្វើការផ្តោតសុក្រឹតភាព

ក្នុងពេលដែលយើងខិតខំផ្តល់សេវាកម្មការប្រឹក្សាយោបល់និងរៀបចំដំណើរការឯកសាររបស់អតិថិជនឲ្យបានលឿនបំផុត គុណភាព និងសុក្រឹតភាពនៅតែជាគុណតម្លៃស្នូលរបស់យើង។ យើងមានដំណើរការត្រួតពិនិត្យគុណភាពរបស់យើងដូចជា ការអានឡើងវិញ ការកែតម្រូវឡើងវិញ និងការអានចុងក្រោយឡើងវិញមុនពេលបញ្ជូនទៅដល់និយោជក ក្រសួង​ ឬនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ យើងមានក្រុមការងារប្រកបដោយជំនាញដែលមានបទពិសោធន៍ជាង១០ឆ្នាំលើវិស័យនេះ។ នេះជាមូលហេតុដែលឲ្យយើងអាចធ្វើការផ្តល់សេវាកម្មលឿន និងប្រកបដោយគុណភាពដល់អតិថិជន។

យើងផ្តល់សេវាកម្មយ៉ាងឆាប់រហ័ស

យើងយល់អំពីស្ថានភាព និង​តម្រូវការរបស់អតិថិជនដែលត្រូវការសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ និងការរៀបចំរត់ឯកសារលឿនដើម្បីជួយសម្រួលដល់ដំណើរការការងាររបស់អតិថិជន។ នៅក្រុមហ៊ុន ARGO យើងជឿជាក់ទៅលើភាពស្មោះត្រង់ និងឳកាសដើម្បីជួយដល់អតិថិជនរបស់យើងតាមតែអាចធ្វើទៅបាន។ យើងខុសពីក្រុមហ៊ុនដ៏ទៃទៀតដែលទាមទារថ្លៃសេវាបន្ថែម។

យើងរក្សាការសម្ងាត់បំផុត

យើងរក្សាការសម្ងាត់គ្រប់ពេលទាំងអស់។ គ្មានកាលៈទេសៈណាមួយដែលយើងបង្ហាញព័ត៌មានមានពីអតិថិជនរបស់យើងនោះទេ។ យើងទទួលខុសត្រូវលើការរក្សាការសម្ងាត់នេះ។

យើងផ្តល់តម្លៃប្រកួតប្រជែង

យើងតែងតែអាចពិភាក្សាលើតម្លៃនិងសេវាកម្មបន្ថែមជូនអតិថិជន។ យើងធានាថាយើងនឹងខិតខំប្រឹងប្រែងដើម្បីសាកសមទៅនឹងកញ្ចប់ថវិការរបស់លោកអ្នក។ យើងមានតម្លៃស្ដង់ដារទូទៅមួយ យ៉ាងណាមិញក្នុងករណីពិសេសណាមួយ យើងក៏នៅតែអាចចចារបានដែរ។ ដៃគូរសហការរបស់យើងតែងតែទទួលបានគុណតម្លៃល្អបំផុតពីយើង។

សម្រាប់ព័ត៌មានលម្អិត

សូមអញ្ជើញមកប្រឹក្សាយោបល់ដោយផ្ទាល់ដល់ទីតាំងក្រុមហ៊ុន ដូចមានអាសយដ្ឋានខាងក្រោម

ផ្ទះលេខ ៤៨៧ ផ្លូវ លំ ភូមិស្លែងរលើង  សង្កាត់អូរបែកក្អម   ខណ្ឌសែន សុខ

tel: +855-12-968-568/ +855-16-968-568/ 

email: chantha.puth@argocambodia.com

web: www.argo-immigration.com

https://web.facebook.com/ARGO.RegNo1000056312

https://www.youtube.com/watch?v=jkEFEqAijfQ&t=9s

https://youtu.be/bVHdabOflvA