១. អ្វីទៅជាកម្មវិធីផ្ដល់សញ្ជាតិដោយការវិនិយោគ?
កម្មវិធីផ្ដល់សញ្ជាតិអង់ទីគ័រ និង បាប៊ូដា (CIP) តាមរយះការវិនិយោគ ផ្ដល់ជូនអ្នកស្នើសុំ និងក្រុមគ្រួសាររបស់ពួកគេ នូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែន។
អាចទទួលបានសញ្ជាតិអង់ទីគ័រ និង បាប៊ូដា តាមរយះជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន 4៖
១. តាមរយះមូលនិធិជាតិអភិវឌ្ឍន៍ (បរិច្ចាគលុយអោយរដ្ឋាភិបាល)
• ការបរិច្ចាគចំនួន USD100,000 សម្រាប់គ្រួសារដែលមានសមាជិកពីមួយទៅបួននាក់
• ការបរិច្ចាគចំនួន USD125,000 សម្រាប់គ្រួសារដែលមានសមាជិកពីមួយទៅប្រាំនាក់
២. តាមរយះមូលនិធិអភិវឌ្ឍន៍សាកលវិទ្យាល័យ West Indies (UWI)
• ការបរិច្ចាគចំនួន USD150,000 សម្រាប់គ្រួសារដែលមានសមាជិករហូតដល់ ប្រាំមួយនាក់
• ថែម USD15,000 បើបន្ថែមមនុស្សម្នាក់ទៀត
៣. តាមរយះការទិញអចលនទ្រព្យ
• ការវិនិយោគចំនួន USD400,000 នៅក្នុងគម្រោងអចលនទ្រព្យដែលត្រូវបានអនុម័ត។ ត្រូវរក្សាទុកអចលនទ្រព្យក្នុងរយៈពេល ប្រាំឆ្នាំ
• ចំណាយ USD200,000 ក្នុងមួយបេក្ខជនសម្រាប់ការវិនិយោគ ឬទិញរួមគ្នា
៤. ការវិនិយោគអាជីវកម្ម
• ការវិនិយោគ USD1,500,000 នៅក្នុងអាជីវកម្ម ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងនាមជាអ្នកវិនិយោគតែមួយគត់
• ចំណាយ USD400,000 ក្នុងមួយបេក្ខជនសម្រាប់ការវិនិយោគរួមគ្នានៅក្នុងអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សរុបយ៉ាងហោចណាស់ USD5,000,000 បូកនឹងថ្លៃដំណើរការដាក់ពាក្យ ថ្លៃឆែកប្រភពលុយ ថ្លៃមេធាវី និងថ្លៃរដ្ឋាភិបាល។