EB-5 Green Card

កម្មវិធីវិនិយោគអន្តោប្រវេសន៍ទិដ្ឋាការ EB-5

តើអ្វីទៅជាកម្មវិធីវិនិយោគ EB-5?

ទិដ្ឋាការអ្នកវិនិយោគ EB-5 គឺជាកម្មវិធីទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសធ្វើការវិនិយោគនៅសហរដ្ឋអាមេរិក និងទទួលបានកាតបៃតងជាថ្នូរនឹងការវិនិយោគលុយ ៨០ ម៉ឺនដុល្លារអាមេរិក។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយសភាអាមេរិកក្នុងឆ្នាំ 1990 ដោយមានគោលបំណងទាក់ទាញវិនិយោគិនបរទេសដែលមានទ្រព្យសម្បត្តិ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ដែលអត់ការងារធ្វើខ្ពស់ ឬតំបន់ជនបទ ដែលគេស្គាល់ថាជា “តំបន់ការងារគោលដៅ” (TEAs)។

ដំណើរការកាតបៃតង EB-5

ពីការវិនិយោគរហូតដល់ការរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក

ដើម្បីទទួលបានការស្នាក់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB-5 Green Card អ្នកវិនិយោគជាជនបរទេស រួមជាមួយនឹងប្តីប្រពន្ធ និងកូនៗ មិនទាន់រៀបការរបស់អ្នកដែលមានអាយុក្រោម 21 ឆ្នាំ ត្រូវតែស្វែងយល់តាមជំហានសំខាន់ៗមួយចំនួន៖
១. ការសម្រេចចិត្តថាតើកម្មវិធី EB-5 សាកសមនឹងអ្នកដែរឬទេ
២. ដំណើរការជ្រើសរើសការវិនិយោគ
៣. ដំណើរការជ្រើសរើសមេធាវីអន្តោប្រវេសន៍
៤. ដាក់ញត្តិ EB-5 របស់អ្នក #1 (ទម្រង់ I-526E)
៥. ដំណើរការកុងស៊ុល ឬការកែតម្រូវស្ថានភាព
៦. ដាក់ញត្តិ EB-5 របស់អ្នក #2 (ទម្រង់ I-829)

1. សម្រេចចិត្តថាតើ EB-5 សាកសមនឹងអ្នកដែរឬទេ

តើកម្មវិធីទិដ្ឋាការ EB-5 ល្អសម្រាប់អ្នកដែរទេ?

មុនពេលចាប់ផ្តើមដំណើរកម្មវិធីទិដ្ឋាការ EB-5 អ្នកគួរតែវាយតម្លៃថាតើកម្មវិធីនេះស្របនឹងគោលដៅអន្តោប្រវេសន៍ និងហិរញ្ញវត្ថុរបស់អ្នកដែរឬទេ។
ការពិចារណាសំខាន់ៗរួមមាន:
a. សមត្ថភាពហិរញ្ញវត្ថុ៖ តើអ្នកមានធនធានហិរញ្ញវត្ថុដើម្បីធ្វើការវិនិយោគអប្បបរមាដែលត្រូវការដែរទេ?
កម្មវិធី EB-5 ទាមទារការវិនិយោគអប្បបរមាយ៉ាងហោចណាស់ $800,000 សម្រាប់ការវិនិយោគនៅតំបន់ជនបទ ឬតំបន់គ្មានការងារធ្វើខ្ពស់ ឬគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែមិនមែនគ្រាន់តែអំពីការមានមូលនិធិប៉ុណ្ណោះទេ វាក៍ទាក់ទងអំពីប្រភពដើម ការគ្រប់គ្រង និងការបែងចែកមូលនិធិទាំងនេះផងដែឬ។

b. ប្រភពនៃមូលនិធិ៖ វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញថាដើមទុនវិនិយោគរបស់អ្នកបានមកពីប្រភពស្របច្បាប់។ ប្រភពស្របច្បាប់រួមមាន (ប៉ុន្តែមិនកំណត់ចំពោះ) ប្រាក់ចំណូលពីការបម្រើការងារ ដើមទុនពីអចលនទ្រទ្រព្យ (ការជួល) ឬមូលបត្រ (securities) មរតក អំណោយ ការដូ លំនៅឋានស្របច្បាប់ និងប្រាក់កម្ចី។ ក្រសួងសេវាសញ្ជាតិ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក (USCIS) នឹងតម្រូវឱ្យអ្នកបង្ហាញឯកសារឯកជនដូចជា ការបង់ពន្ធ កំណត់ត្រាអាជីវកម្ម ឯកសារលក់ ឬកំណត់ត្រាហិរញ្ញវត្ថុផ្សេងទៀតដែលអាចតាមដានប្រភពដើមស្របច្បាប់នៃមូលនិធិ។ តើអ្នកត្រៀមខ្លួនសម្រាប់កម្រិតនៃការត្រួតពិនិត្យហិរញ្ញវត្ថុហើយឬនៅ?

c. ការអត់ធ្មត់លើហានិភ័យ៖ វិនិយោគិនតែងតែស្វែងរកការវិនិយោគ EB-5 ប្រកបដោយសុវត្ថិភាព។ ប៉ុន្តែការវិនិយោគទាំងអស់មកជាមួយហានិភ័យ ហើយកម្មវិធី EB-5 គឺមិនមានករណីលើកលែងនោះទេ។ ជាញឹកញយ អត្រានៃការបានលុយត្រឡប់មកវិញកាន់តែខ្ពស់ វាអាចកើតឡើងជាមួយនឹងកម្រិតហានិភ័យខ្ពស់ដែរ។ តើ​អ្នក​អាច​គិត​ថា​ការ​វិនិយោគ​របស់​អ្នក​អាច​នឹង​មិន​ផ្តល់​ផល​ចំណេញ​ច្រើន​ឬ​ថា​អាច​នឹង​មាន​ការ​ខាត​បង់​មួយ​ផ្នែក​ឬ​សូម្បី​តែ​ទាំងស្រុង​នៃ​ប្រាក់​របស់​អ្នក? គោលដៅចម្បងរបស់អ្នកអាចជាការធ្វើអន្តោប្រវេសន៍ ប៉ុន្តែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុគឺជាការពិតជាក់ស្តែង ហើយត្រូវតែយកមកពិចារណា។

d. សាច់ប្រាក់ និងរយៈពេលវិនិយោគ៖ ការវិនិយោគ EB-5 មិនមែនជារយៈពេលខ្លីទេ។ តើអ្នកមានអារម្មរណ៌សុខស្រួលទេដែលមូលនិធិរបស់អ្នកត្រូវបានចងភ្ជាប់សម្រាប់រយៈពេលយូរ ជាញឹកញាប់ជាច្រើនឆ្នាំ មុនពេលអ្នកអាចឃើញការបានលុយត្រឡប់មកវិញ ឬសូម្បីតែការទទួលបានមកវិញនូវការវិនិយោគដំបូងរបស់អ្នក? ការវិនិយោគផ្សេងៗគ្នាអាចផ្តល់កាលបរិច្ឆេទសងប្រាក់ខុសៗគ្នា ហើយនេះគ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលគួរពិចារណាដោយប្រុងប្រយ័ត្ន។

e. គោលបំណងស្នាក់នៅ៖ តើអ្នកមានចេតនាចង់ក្លាយជាអ្នករស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកដែរឬទេ?
ខណៈពេលដែលរង្វាន់ចុងក្រោយនៃកម្មវិធី EB-5 គឺជាការស្នាក់នៅសហរដ្ឋអាមេរិក។ មានកត្តាហិរញ្ញវត្ថុ ច្បាប់ និងរបៀបរស់នៅដែលត្រូវពិចារណា។
– ការយល់ដឹងអំពីការស្នាក់នៅអចិន្ត្រៃយ៍តាមលក្ខខណ្ឌ៖ វិនិយោគិន EB-5 ដែលទទួលបានជោគជ័យដំបូង ទទួលបានប័ណ្ណបៃតងដែលមានលក្ខខណ្ឌរយៈពេលពីរឆ្នាំ។ តើអ្នកយល់ពីដែនកំណត់នៃស្ថានភាពនេះ និងដំណើរការពាក់ព័ន្ធនឹងការផ្លាស់ប្តូរពីលក្ខខណ្ឌទៅការស្នាក់នៅអចិន្ត្រៃយ៍ដែរឬទេ?
– ការប្តេជ្ញាចិត្តចំពោះការស្នាក់នៅរបស់សហរដ្ឋអាមេរិក៖ ក្នុងនាមជាអ្នកកាន់កាតបៃតង មានការរំពឹងទុកដូចជាការជាប់ពាក់ព័ន្ធពន្ធ។ អ្នករស់នៅអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកត្រូវបានបង់ពន្ធលើប្រាក់ចំណូលសកល។ តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្រិតនៃការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងផ្លូវច្បាប់នេះ?
– សមាហរណកម្មទៅក្នុងសង្គមអាមេរិក៖ តើអ្នក និងក្រុមគ្រួសាររបស់អ្នកបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរវប្បធម៌ សង្គម និងការអប់រំដែលមកជាមួយការរស់នៅក្នុងសហរដ្ឋអាមេរិកដែរឬទេ? វាមិនមែនគ្រាន់តែអំពីសិទ្ធិស្របច្បាប់ក្នុងការរស់នៅក្នុងប្រទេសនោះទេ។ វានិយាយអំពីការកសាងជីវិតនៅទីនោះ។

2. ដំណើរការជ្រើសរើសការវិនិយោគ

ជំហាននេះពាក់ព័ន្ធនឹងការសម្រេចចិត្តលើគម្រោងវិនិយោគ EB-5 ដែលសមស្រប

ការស្រាវជ្រាវ និងស្វែងយល់ពីហានិភ័យ (Due Diligence)
វាចាំបាច់ណាស់ក្នុងការស្រាវជ្រាវ និងស្វែងយល់ពីហានិភ័យដែលអាចកើតមាន ការព្យាករណ៍ហិរញ្ញវត្ថុ និងលទ្ធភាពនៃគម្រោងដែលអ្នកបានជ្រើសរើស។ ហើយជារឿយៗនេះគួរតែរួមបញ្ចូលការប្រៀបធៀបជាមួយគម្រោងដែលមានផ្សេងទៀត។
ខណៈពេលដែលមេធាវីអន្តោប្រវេសន៍អាចណែនាំអ្នកអំពីការពិចារណាលើការវិនិយោគ លុះត្រាតែមេធាវីនោះជាអ្នកប្រឹក្សាហិរញ្ញវត្ថុ។​ ប្រសិនបើអ្នកព្រួយបារម្ភអំពីសុវត្ថិភាពនៃការវិនិយោគ អ្នកគួរតែពឹងផ្អែកតែលើអ្នកជំនាញវិនិយោគដែលបានចុះឈ្មោះដែលមានបទពិសោធន៍ជាមួយនឹងការវិនិយោគ EB-5 និងបទប្បញ្ញត្តិបច្ចុប្បន្នបំផុត។

ដោយមើលឃើញពីសារៈសំខាន់នៃការវិនិយោគទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកអន្តោប្រវេសន៍ ការស្រាវជ្រាវហ្មត់ចត់គឺជារឿងសំខាន់បំផុត៖
១. ការត្រួតពិនិត្យប្រវត្តិកន្លងមក៖ រកមើលប្រវត្តិជោគជ័យ និងភាពបរាជ័យនៃមជ្ឈមណ្ឌលក្នុងតំបន់ និងការគ្រប់គ្រងគម្រោងដែលកំពុងមាន។ តើកម្មវិធី EB-5 ប៉ុន្មានដែលពួកគេបានដំណើរការដោយជោគជ័យ? តើ​មាន​ជម្លោះ​ផ្លូវ​ច្បាប់​ពីមុនមកដែរឬទេ?
២. គុណសម្បត្តិរបស់ TEA (Target Employment Area)៖ ច្បាប់កំណែទម្រង់ EB-5 និងសុចរិតភាពនៃឆ្នាំ 2022 ផ្តល់នូវអត្ថប្រយោជន៍ពិសេសចំពោះការវិនិយោគដែលបានធ្វើឡើងនៅក្នុងតំបន់មួយចំនួន ដូចជាតំបន់ជនបទ ឬតំបន់គ្មានការងារធ្វើខ្ពស់។
៣. ការព្យាករណ៍ហិរញ្ញវត្ថុ៖ វាយតម្លៃការព្យាករណ៍ហិរញ្ញវត្ថុរបស់គម្រោង។ តើ​ការ​ប៉ាន់​ស្មាន​ប្រាកដ​និយម​ទេ?
៤. ការប៉ាន់ប្រមាណនៃការបង្កើតការងារ៖ វាសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់កម្មវិធី EB-5 ។ ត្រូវស្វែងយល់ពីរបៀបដែលមជ្ឈមណ្ឌលប្រចាំតំបន់មានបំណងបង្កើតការងារដែលត្រូវការ។ តើ​មាន​បញ្ហា​អ្វី​ខ្លះ ហើយ​អ្វី​ទៅ​ជា​ការងារ?
៥. ពេលវេលាសម្រាប់ការត្រឡប់មកវិញនៃដើមទុន: ស្វែងយល់ពីគម្រោងផែនការសម្រាប់ការត្រឡប់មកវិញនៃដើមទុនរបស់អ្នក។ តើមានការពន្យារទេ?​បើមាន តើអាជីវកម្មនោះទំនងជាអាចទាញយកអត្ថប្រយោជន៍ពីពួកគេដែរឬទេ? តើអាជីវកម្មត្រូវបានលើកទឹកចិត្តឱ្យសងឆាប់ជាងពេលក្រោយដែរឬទេ? តើមានការផ្តល់ជូនសម្រាប់ការបរាជ័យគម្រោង ឬការចប់មុនគម្រោងដែរឬទេ?
៦. អត្រានៃការត្រឡប់មកវិញលើការវិនិយោគ៖ តើអត្រានៃការត្រឡប់មកវិញប្រៀបធៀបជាមួយនឹងការផ្តល់ជូនផ្សេងទៀតនៅក្នុងទីផ្សារយ៉ាងដូចម្តេច? តើវាទាមទារហានិភ័យបន្ថែមទៀតទេ? អត្រានៃការត្រឡប់មកវិញអាចប្រែប្រួលអាស្រ័យលើឧស្សាហកម្ម និងកម្រិតនៃហានិភ័យ ប៉ុន្តែនៅក្នុងកម្មវិធី EB-5 ការយល់ឃើញអំពីហានិភ័យទាបត្រូវបានគេប្រើជាញឹកញាប់ដើម្បីផ្តល់អត្រាទាបនៃការត្រឡប់មកវិញ។

3. ដំណើរការជ្រើសរើសមេធាវីអន្តោប្រវេសន៍

Immigration-lawyer selection process

កម្មវិធី EB-5 បច្ចុប្បន្នមានបទប្បញ្ញត្តិដែលកំពុងវិវត្ត ហើយមនុស្សភាគច្រើនត្រូវបានណែនាំឱ្យជួលមេធាវីអន្តោប្រវេសន៍ EB-5 ដែលមានបទពិសោធន៍ ដើម្បីសម្រួលដំណើរការ និងណែនាំអ្នកអោយឆ្លងកាត់ភាពស្មុគស្មាញ។
ក. បទពិសោធន៍ និងកំណត់ត្រា (Experience and Track Record)
ពិចារណាអំពីអត្រាជោគជ័យរបស់មេធាវី បទពិសោធន៍ជាមួយកម្មវិធី EB-5 និងសក្ខីកម្មរបស់អតិថិជន។
– ឯកទេស៖ ធានាថាមេធាវីរបស់អ្នកមានជំនាញក្នុងទិដ្ឋាការ EB-5។ អ្នកក៏អាចចង់បានមេធាវីដែលមានបទពិសោធន៍ក្នុងបញ្ហាជាក់លាក់នៃប្រទេសរបស់អ្នកផងដែរ ជាពិសេសជាមួយនឹងប្រភពនៃមូលនិធិ ដែលជាផ្នែកមួយដ៏សំខាន់នៅពេលនិយាយអំពីការអនុម័តញត្តិ។
– អត្រាជោគជ័យ៖ តើពួកគេបានដោះស្រាយករណី EB-5 ចំនួនប៉ុន្មាន ហើយតើភាគរយប៉ុន្មានត្រូវបានអនុម័ត? មិនមានអ្វីដូចជាការវិនិយោគ EB-5 ដែលមានសុវត្ថិភាពទាំងស្រុងនោះទេ ប៉ុន្តែអត្រាជោគជ័យខ្ពស់របស់មេធាវីអាចផ្តល់ឱ្យអ្នកនូវទំនុកចិត្តបន្ថែម។
– សក្ខីកម្មរបស់អតិថិជន៖ បទពិសោធន៍អតិថិជនកន្លងមកអាចផ្តល់នូវរូបភាពកាន់តែច្បាស់។ ស្វែងរកសក្ខីកម្ម ការពិនិត្យឡើងវិញ ឬឯកសារយោងចំពោះកម្រិតនៃការពេញចិត្ត និងស្វែងយល់អំពីបញ្ហាដែលអាចកើតមានក្នុងអំឡុងពេលដំណើរការ និងរបៀបដែលពួកគេត្រូវបានដោះស្រាយ។
– វិវាទកន្លងមក៖ វាក៏មានប្រយោជន៍ផងដែរក្នុងការស្វែងយល់ថាតើមេធាវីធ្លាប់ប្រឈមមុខនឹងវិធានការវិន័យ ឬបានចូលរួមក្នុងវិវាទទាក់ទងនឹងករណី EB-5 ដែរឬទេ។
ខ. ការ​ទំនាក់ទំនង (Communication)
– ការឆ្លើយតប (Responsiveness)៖ ពេលវេលាមានសារៈសំខាន់នៅក្នុងដំណើរការ EB-5 ។ តើមេធាវី ឬក្រុមហ៊ុនរបស់ពួកគេឆ្លើយតបនឹងសំណួររបស់អ្នកបានលឿនប៉ុណ្ណា? ប្រសិនបើអ្នកកំពុងប្រាស្រ័យទាក់ទងគ្នាតាមតំបន់ពេលវេលាផ្សេងៗគ្នា សូមដាក់កត្តានេះហើយកំណត់ការរំពឹងទុកច្បាស់លាស់អំពីពេលវេលាឆ្លើយតប។
– ការអាប់ដេតជាប្រចាំ (Regular updates)៖ ការអាប់ដេតជាប្រចាំអំពីស្ថានភាពនៃកម្មវិធីរបស់អ្នក ការផ្លាស់ប្តូរច្បាប់ ឬបញ្ហាប្រឈមដែលអាចកើតមានអាចមានប្រយោជន៍ខ្លាំងណាស់។
– ឧបករណ៍ និងវេទិកា (Tools and platform)៖ ផតថលសម្រាប់អតិថិជន ឬវេទិកាផ្សេងទៀតអាចសម្រួលទំនាក់ទំនង ការចែករំលែកឯកសារ និងការតាមដានស្ថានភាព។ ទោះបីជាមិនសំខាន់ក៏ដោយ វាអាចសម្រួលដំណើរការបាន។
គ. ការពិចារណាផ្សេងទៀត (Other consideration)
– ថ្លៃសេវា (Fees)៖ តើវាជាថ្លៃឈ្នួលបង់សរុប បង់តាមចំនួនម៉ោង ឬផ្អែកលើភាពជោគជ័យរបស់កម្មវិធី? តើថ្លៃសេវារួមបញ្ចូលទាំងការដាក់ឯកសារទម្រង់ I-526E និង I-829 ដែរឬទេ? តើ​វា​រួម​បញ្ចូល​ការ​ចងក្រង​ឯកសារ​ប្រភព​មូលនិធិ​របស់​អ្នក​ដែរ​ឬ​ទេ? សូម​ប្រាកដ​ថា​មិន​មាន​ការ​ចំណាយ​លាក់​កំបាំង​ទេ។
– ការបកប្រែ (Translation)៖ ប្រសិនបើប្រភពនៃឯកសាររបស់អ្នកជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស អ្នកនឹងត្រូវការការបកប្រែដែលមានការបញ្ជាក់។ មេធាវីខ្លះអាចផ្តល់សេវាកម្មនេះ ឬពួកគេអាចណែនាំសេវាកម្មបកប្រែដែលអាចទុកចិត្តបានឬទេ? ។
– សំណុំរឿងស្មុគ្រស្មាញ (Complex cases)៖ ប្រសិនបើមូលនិធិរបស់អ្នកបានមកពីប្រភពច្រើន ឬពាក់ព័ន្ធនឹងប្រតិបត្តិការស្មុគស្មាញ ជំនាញរបស់មេធាវីក្លាយជាតម្លៃដែលមិនអាចកាត់ថ្លៃបាន។
– ក្រុមការងារ (Team)៖ ជារឿយៗមេធាវីត្រូវបានគាំទ្រដោយក្រុមការងារមួយ។ តើអ្នកណាខ្លះទៀតដែលនឹងធ្វើការលើសំណុំរឿងរបស់អ្នក? វាមានប្រយោជន៍ក្នុងការដឹងពីលក្ខណៈសម្បត្តិ និងតួនាទីរបស់ពួកគេ។
– បណ្តាញ (Network)៖ មេធាវីដែលមានទំនាក់ទំនងល្អអាចមានទំនាក់ទំនងជាមួយអ្នកជំនាញផ្សេងទៀតនៅក្នុងលំហ EB-5 ដូចជាអ្នកវិភាគពីហានិភ័យ និងឈ្មួញវិនិយោគកណ្តាល។

4. ដាក់ញត្តិ EB-5 របស់អ្នក #1 (ទម្រង់ I-526E)

File your EB-5 petition #1 (Form I-526E)

នេះគឺជាជំហានដំបូងក្នុងការដាក់ឯកសារអន្តោប្រវេសន៍ក្នុងដំណើរការ EB-5។ ទម្រង់នេះបង្ហាញពីសិទ្ធិទទួលបាន និងការប្តេជ្ញាចិត្តរបស់អ្នកវិនិយោគចំពោះតម្រូវការរបស់កម្មវិធី។
តម្រូវការទម្រង់ I-526E (I-526E requirements)
១. តម្រូវការវិនិយោគទុន (Capital investment requirements)
ដើមទុនត្រូវតែទទួលបានដោយមធ្យោបាយស្របច្បាប់។ វាមិនអាចរួមបញ្ចូលការដោះដូរមូលធនជាមួយនឹងការរៀបចំបំណុលណាមួយ ឬដើមទុនដែលបានវិនិយោគជាមួយនឹងអត្រាការធានានៃការត្រឡប់មកវិញ ឬសិទ្ធិក្នុងកិច្ចសន្យាក្នុងការទូទាត់សងវិញ។ ប្រភពផ្លូវច្បាប់អាចរាប់បញ្ចូលទាំងប្រាក់ចំណូលពីការងារ ដើមទុនពីទ្រព្យសម្បត្តិដែលបង្កើតប្រាក់ចំណូល ឬមូលបត្រមិនបង្កើតប្រាក់ចំណូល មរតក អំណោយ ចំណូលពីការលែងលះ និងប្រាក់កម្ចី។

ការវិនិយោគនៅក្នុងសហគ្រាសមិនមែនពាណិជ្ជកម្ម ដូចជាការកាន់កាប់អចលនទ្រព្យលំនៅដ្ឋានមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។
ចំនួនទឹកប្រាក់វិនិយោគអប្បបរមាគឺ $800,000 សម្រាប់ការវិនិយោគដែលធ្វើឡើងនៅក្នុងតំបន់ការងារគោលដៅ (TEA) ឬ $1,050,000 សម្រាប់ការវិនិយោគមិនមែន TEA ។
ដើមទុនវិនិយោគត្រូវតែមាននិរន្តរភាព “ដែលមានហានិភ័យ” យ៉ាងហោចណាស់ពីរឆ្នាំបន្ទាប់ពីការវិនិយោគ។​​
២. ការបង្កើតការងារ (Job-Creation)
ញត្តិ I-526 សម្រាប់កម្មវិធី EB-5 ទាមទារភស្តុតាងនៃការបង្កើតការងារពេញម៉ោងចំនួន 10អ្នកនៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំនៃពេលដែលវិនិយោគិនទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍តាមលក្ខខណ្ឌ។ ការវិនិយោគរបស់មជ្ឈមណ្ឌលក្នុងតំបន់អាចបំពេញតម្រូវការនេះតាមរយៈដោយផ្ទាល់ (ប្រតិបត្តិការ) ដោយប្រយោល (ឧស្សាហកម្មអ្នកផ្គត់ផ្គង់) និងជំរុញ (ការងារនៅក្នុងសេដ្ឋកិច្ចមូលដ្ឋានដែលបានបង្កើត) ការបង្កើតការងារ។

៣. ទិដ្ឋាការទុកឡែក (Visa Set-Asides)
The EB-5 Reform and Integrity Act of 2022 (RIA) ផ្តល់ទិដ្ឋាការបម្រុងដែលមានអត្ថប្រយោជន៍ជាពិសេសសម្រាប់អ្នកវិនិយោគមកពីប្រទេសដែលជាប់គាំងជាច្រើនឆ្នាំ។ ហើយរហូតមកដល់ពេលនេះមិនមានទិដ្ឋាការបម្រុងសម្រាប់ប្រទេសចិន ឥណ្ឌា។ ឬវៀតណាមទេ។
ការវិនិយោគនៅតាមជនបទបានកំណត់ 20% នៃចំនួនសរុបនៃទិដ្ឋាការ EB-5 ដែលអាចទទួលបានក្នុងមួយឆ្នាំ ហើយថែមទាំងផ្តល់នូវដំណើរការជាអាទិភាពផងដែរ។ ការវិនិយោគក្នុងតំបន់គ្មានការងារធ្វើខ្ពស់បានកំណត់ ទុក 10% នៃទិដ្ឋាការ EB-5 ដែលមាន។ ហើយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទទួលបាន 2% នៃទិដ្ឋាការ EB-5 ។

ការរៀបចំឯកសារ

Document Preparation

ផ្នែកដ៏ច្រើននៃភាពជោគជ័យរបស់កម្មវិធី EB-5 អាស្រ័យលើឯកសារត្រឹមត្រូវ ទូលំទូលាយ និងគួរឱ្យជឿជាក់។
– ប្រភពមូលនិធិ និងផ្លូវច្បាប់ (Lawful source and path of funds)៖ នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការ EB-5 ហើយជារឿយៗជាហេតុផលសម្រាប់ការបដិសេធញត្តិ។ ឯកសារដែលអាចទទួលយកបានរួមមានរបាយការណ៍ធនាគារ កំណត់ត្រាការងារ ហិរញ្ញវត្ថុអាជីវកម្ម និងច្រើនទៀត។ លើសពីប្រភពនៃមូលនិធិ វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីរបៀបដែលមូលនិធិរបស់អ្នកបានផ្លាស់ប្តូរពីប្រទេសកំណើតរបស់អ្នកទៅកាន់សហគ្រាសពាណិជ្ជកម្មថ្មី (NCE)។
– ព័ត៌មានលម្អិតអំពីការវិនិយោគ (Investment details)៖ គូសបញ្ជាក់ព័ត៌មានលម្អិតនៃការវិនិយោគរបស់អ្នក។ វានឹងរួមបញ្ចូលព័ត៌មានលម្អិតអំពីមជ្ឈមណ្ឌលក្នុងតំបន់ (ប្រសិនបើអាចអនុវត្តបាន និងមិនមែនជាការវិនិយោគផ្ទាល់) លក្ខណៈនៃគម្រោងវិនិយោគ ការបង្កើតការងារដែលបានគ្រោងទុក និងច្រើនទៀត។
– ឯកសារផ្ទាល់ខ្លួន (Personal Documents)៖ នេះរួមបញ្ចូលទាំងអត្តសញ្ញាណផ្ទាល់ខ្លួន ដូចជាលិខិតឆ្លងដែន សំបុត្រកំណើត និងឯកសារអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកពីមុន ប្រសិនបើអាចអនុវត្តបាន។
– ផែនការអាជីវកម្ម (Business Plan)៖ អ្នកនឹងត្រូវបង្ហាញ USCIS ជាមួយនឹងផែនការអាជីវកម្មដ៏ទូលំទូលាយដែលបង្ហាញពីលទ្ធភាពជោគជ័យនៃគម្រោង និងលទ្ធភាពនៃការបង្កើតការងារដោយយោងតាមគំរូសេដ្ឋកិច្ច (economic modelling) ។ល។

ការបញ្ជូន និងពេលវេលាដំណើរការ I-526E (I-526E submission and processing time)
នៅពេលដែលឯកសារទាំងអស់ត្រូវបានចងក្រង ពិនិត្យ និងរៀបចំ៖

– ថ្លៃដាក់ឯកសារ (Filing fees)៖ ថ្លៃសេវាសម្រាប់ការដាក់ញត្តិ I-526E គឺ 3,675 ដុល្លារ។
– ការដាក់ញាតិស្នើសុំ (Submission)៖ មេធាវីរបស់អ្នកនឹងបញ្ជូនទម្រង់ I-526E ដែលបានបញ្ចប់ រួមជាមួយនឹងឯកសារគាំទ្រទាំងអស់ទៅកាន់សេវាសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS)។
– ការជូនដំណឹងអំពីទទួលពាក្យសុំ (Receipt notice)៖ បន្ទាប់ពីការដាក់ស្នើរួច USCIS នឹងចេញសេចក្តីជូនដំណឹងដែលបញ្ជាក់ថាពួកគេបានទទួលញត្តិរបស់អ្នក។ នេះមិនមែនជាការយល់ព្រមទេ ប៉ុន្តែជាការទទួលស្គាល់ការទទួលតែប៉ុណ្ណោះ។
– ពេលវេលាដំណើរការ I-526E (I-526E processing time)៖ ជាប្រវត្តិសាស្ត្រ ពេលវេលាដំណើរការ I-526 បានផ្លាស់ប្តូរ ហើយនៅឆ្នាំ 2023 មេធាវីអន្តោប្រវេសន៍ភាគច្រើនរំពឹងថាញត្តិធម្មតានឹងត្រូវបានដំណើរការក្នុងរយៈពេលប្រហែល 4 ឆ្នាំ។ ហើយ​ញត្តិ​ដែល​ពន្លឿន​ការ​វិនិយោគ​ដែល​ធ្វើ​ឡើង​ក្នុង​ប្រយោជន៍​រដ្ឋាភិបាល​អាច​ចំណាយ​ពេល​ច្រើន​ខែ។ ហើយញត្តិគម្រោងនៅជនបទដែលមានដំណើរការជាអាទិភាពអាចចំណាយពេលតិចជាងមួយឆ្នាំពីដំណើរការ។

5. ដំណើរការកុងស៊ុល ឬការកែតម្រូវស្ថានភាព

Consular processing or adjustment of status

ក្រោយពេលមានការអនុមត័លើញត្តិ I-526 អ្នក និងសមាជិកគ្រួសារក្នុងបន្ទុករបស់អ្នកនឹងត្រូវបានចេញប័ណ្ណបៃតងបណ្តោះអាសន្ន។ ប្រសិនបើអ្នករស់នៅក្រៅសហរដ្ឋអាមេរិក វានឹងកើតឡើងតាមរយៈដំណើរការកុងស៊ុល។ ប្រសិនបើអ្នកកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក វានឹងកើតឡើងដោយការកែតម្រូវស្ថានភាព។

ក. ដំណើរការកុងស៊ុល (Consular processing)
ប្រសិនបើអ្នករស់នៅក្រៅសហរដ្ឋអាមេរិក នៅពេលដែលញត្តិ I-526E របស់អ្នកត្រូវបានអនុម័តដោយ USCIS នោះករណីរបស់អ្នកនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលទិដ្ឋាការជាតិ។ បន្ទាប់មក NVC នឹងផ្ញើជូនអ្នកនូវការជូនដំណឹងដែលបង្ហាញថាអ្នកមានសិទ្ធិសម្រាប់ដំណើរការកុងស៊ុល
អ្នកនឹងត្រូវបានគេអោយដាក់ទម្រង់ DS-260 ជាមួយស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ បន្ទាប់ពីដាក់ពាក្យរួច អ្នកនឹងចូលរួមសម្ភាសន៍នៅស្ថានកុងស៊ុល ឬស្ថានទូតអាមេរិក។

ឯកសារស្នើសុំរួមមាន ព័ត៌មានជីវប្រវត្តិដូចជា ប្រវត្តិអាសយដ្ឋាន ប្រវត្តិការងារ ព័ត៌មានយោធា និងការបង្ហាញប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់រយៈពេលប្រាំឆ្នាំកន្លងមក។ ការសម្ភាសន៍នឹងធ្វើឡើងនៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក ឬស្ថានទូតនៅក្នុងប្រទេសលំនៅដ្ឋានរបស់អ្នកដាក់ញត្តិ។
ខ. ការដាក់ពាក្យទម្រង់ DS-260 (DS-260 application)
ការដាក់ពាក្យនេះ ចងក្រងព័ត៌មានដូចជា ប្រវត្តិលំនៅដ្ឋាន ប្រវត្តិការងារ ពត៌មានយោធា និងការលាតត្រដាងប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់រយៈពេលប្រាំឆ្នាំមុន។

គ. សំភាសន៍ស្ថានកុងស៊ុល ឬស្ថានទូត (Consulate or embassy interview)
អ្នកនឹងចូលរួមសម្ភាសន៍នៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក ឬស្ថានទូតនៅក្នុងប្រទេសកំណើតរបស់អ្នក។
– ការពិនិត្យសុខភាព៖ មុនពេលសម្ភាសរបស់អ្នក អ្នក និងសមាជិកគ្រួសារដែលអមដំណើរត្រូវតែឆ្លងកាត់ការពិនិត្យសុខភាពដោយស្ថានទូតសហរដ្ឋអាមេរិក ឬវេជ្ជបណ្ឌិតដែលយល់ព្រមដោយស្ថានកុងស៊ុល។ លទ្ធផលជាធម្មតាត្រូវបានបិទជិត ហើយមិនគួរត្រូវបានបើកទេ។ ផ្ទុយទៅវិញ ពួកគេគួរតែត្រូវបានបង្ហាញដូចនៅក្នុងពេលសម្ភាសន៍។
– ការរៀបចំសំភាសន៍៖ វាចាំបាច់ណាស់ក្នុងការត្រួតពិនិត្យពាក្យសុំ EB-5 របស់អ្នក ព័ត៌មានលម្អិតអំពីការវិនិយោគ និងប្រវត្តិផ្ទាល់ខ្លួន ដើម្បីឆ្លើយសំណួរសក្តានុពលប្រកបដោយទំនុកចិត្ត។
– ចូលរួមសំភាសន៍៖ បេក្ខជនទាំងអស់ រួមទាំងសមាជិកគ្រួសារ ជាធម្មតាតម្រូវឱ្យចូលរួមសម្ភាសន៍។ មន្ត្រីសម្ភាសន៍នឹងពិនិត្យពាក្យសុំ សួរសំណួរ និងកំណត់សិទ្ធិទទួលបានទិដ្ឋាការ។
– លទ្ធផលដែលអាចកើតមាន៖ មន្ត្រីកុងស៊ុលអាចយល់ព្រមទិដ្ឋាការភ្លាមៗបន្ទាប់ពីការសម្ភាសន៍ ស្នើសុំព័ត៌មានបន្ថែម (នាំទៅដល់ដំណើរការរដ្ឋបាល) ឬបដិសេធទិដ្ឋាការ។

ឃ. ការរៀបចំឯកសារគាំទ្រ
ប្រមូលផ្តុំឯកសារដែលត្រូវការ រួមមានលិខិតឆ្លងដែន សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ វិញ្ញាបនបត្របញ្ជាក់ការបោសសម្អាតរបស់ប៉ូលីស ភស្តុតាងហិរញ្ញវត្ថុ និងការវិនិយោគដែលទាក់ទងនឹងដំណើរការ EB-5 និងឯកសារដែលបានបញ្ជាក់ផ្សេងទៀត។
ង. ការទទួលទិដ្ឋាការរបស់អ្នក
ការបោះត្រាទិដ្ឋាការ៖ ប្រសិនបើត្រូវបានអនុម័ត ទិដ្ឋាការនឹងត្រូវបានបោះត្រាទៅក្នុងលិខិតឆ្លងដែនរបស់អ្នក ដែលអនុញ្ញាតឱ្យអ្នកចូលទៅក្នុងសហរដ្ឋអាមេរិក។
ច. ចូលសហរដ្ឋអាមេរិក៖ នៅពេលមកដល់សហរដ្ឋអាមេរិកជាមួយនឹងទិដ្ឋាការអន្តោប្រវេសន៍របស់អ្នក អ្នកនឹងត្រូវបានត្រួតពិនិត្យដោយគយ និងការការពារព្រំដែន។ នៅពេលដែលបានទទួលយក អ្នកក្លាយជាអ្នករស់នៅអចិន្ត្រៃយ៍ដែលមានលក្ខខណ្ឌ។
ឆ. ការទូទាត់ថ្លៃសេវាអន្តោប្រវេសន៍ USCIS៖ មុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក អ្នកនឹងត្រូវបង់ថ្លៃអន្តោប្រវេសន៍ទៅ USCIS ។ ថ្លៃសេវានេះគ្របដណ្តប់លើថ្លៃដើមនៃដំណើរការ និងការផ្តល់កាតបៃតងរបស់អ្នក។

ឯកសារទម្រង់ I-485 សម្រាប់ការកែតម្រូវស្ថានភាព

File Form I-485 for adjustment of status

សម្រាប់បុគ្គលដែលមានរួចហើយនៅក្នុងសហរដ្ឋអាមេរិកក្រោមប្រភេទទិដ្ឋាការផ្សេងគ្នា ដំណើរការ EB-5 អនុញ្ញាតឱ្យមានការកែតម្រូវស្ថានភាព ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរពីស្ថានភាពបច្ចុប្បន្នរបស់អ្នកទៅជាអ្នករស់នៅអចិន្ត្រៃយ៍ដែលមានលក្ខខណ្ឌដោយមិនចាំបាច់ចាកចេញពីប្រទេស។

១. ការត្រួតពិនិត្យសិទ្ធិ
ស្ថានភាពបច្ចុប្បន្ន៖ អ្នកត្រូវតែមានវត្តមានរាងកាយនៅក្នុងសហរដ្ឋអាមេរិក និងរក្សាបាននូវស្ថានភាពមិនមែនអន្តោប្រវេសន៍ស្របច្បាប់។ នេះមានន័យថាអ្នកមិនគួរស្នាក់នៅលើសទិដ្ឋាការរបស់អ្នក ឬបំពានលក្ខខណ្ឌនៃស្ថានភាពរបស់អ្នក។
គ្មាន​បញ្ហា​មិន​អាច​ទទួល​យក៖ ត្រូវ​ប្រាកដ​ថា​គ្មាន​មូល​ដ្ឋាន​ដែល​អ្នក​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​អាច​ទទួល​យក​បាន ដូច​ជា​ការ​កាត់​ទោស​ព្រហ្មទណ្ឌ​ខ្លះ ឬ​ហេតុផល​ទាក់​ទង​នឹង​សុខភាព។

២. ការរៀបចំឯកសារ
– ទម្រង់ I-485 ពាក្យស្នើសុំចុះឈ្មោះលំនៅដ្ឋានអចិន្ត្រៃយ៍៖ នេះគឺជាទម្រង់ចម្បងដែលអ្នកត្រូវបំពេញសម្រាប់ការកែតម្រូវដំណើរការស្ថានភាព។ វាផ្តល់ឱ្យ USCIS នូវព័ត៌មានលម្អិតអំពីប្រវត្តិ និងសិទ្ធិទទួលបានរបស់អ្នក។
– ឯកសារគាំទ្រ៖ ទាំងនេះអាចរួមបញ្ចូលញត្តិ I-526E ដែលបានអនុម័តរបស់អ្នក ភស្តុតាងនៃការចូលស្របច្បាប់ (ដូចជាទិដ្ឋាការមុន ឬកំណត់ត្រា I-94) សំបុត្រកំណើត និងអាពាហ៍ពិពាហ៍ និងលទ្ធផលពិនិត្យសុខភាពពីគ្រូពេទ្យវះកាត់ស៊ីវិលដែលត្រូវបានអនុម័តដោយ USCIS ។
– តម្លៃនៃការដាក់ពាក្យ៖ បេក្ខជនដែលមានអាយុចាប់ពី 14 ឆ្នាំឡើងទៅ ហើយការដាក់ពាក្យសុំជាមួយឪពុកម្តាយយ៉ាងហោចណាស់ម្នាក់ត្រូវបង់ $750 ។ បេក្ខជនដែលមានអាយុចាប់ពី 14 ឆ្នាំឡើងទៅ និងមិនដាក់ពាក្យសុំយ៉ាងហោចណាស់ឪពុកម្តាយម្នាក់ត្រូវបង់ប្រាក់ 1,140 ដុល្លារ។ បេក្ខជនចាប់ពី 14 ដល់ 78 បង់ $1,140 បូកនឹងថ្លៃជីវមាត្រ $85 ។ បេក្ខជនដែលមានអាយុចាប់ពី 79 ឆ្នាំឡើងទៅ បង់ 1,140 ដុល្លារ។

៣. ពេលវេលានៃការដាក់ស្នើ និងដំណើរការ I-485
– ការជូនដំណឹងអំពីបង្កាន់ដៃ៖ បន្ទាប់ពីការដាក់ស្នើ USCIS នឹងផ្ញើការជូនដំណឹងបង្កាន់ដៃ ដោយបញ្ជាក់ថាពួកគេបានទទួលពាក្យសុំរបស់អ្នក។
– ការណាត់ជួបជីវមាត្រ៖ ប្រសិនបើអ្នកមានអាយុពី 14 ដល់ 78 ឆ្នាំ អ្នកត្រូវតែកំណត់ពេលណាត់ជួបជីវមាត្រ ដែលស្នាមម្រាមដៃ រូបថត និងហត្ថលេខារបស់អ្នកនឹងត្រូវបានថតសម្រាប់ការត្រួតពិនិត្យផ្ទៃខាងក្រោយ និងសុវត្ថិភាព។
– សំភាសន៍ (ប្រសិនបើចាំបាច់)៖ អាស្រ័យលើកាលៈទេសៈ USCIS អាចកំណត់ពេលសម្ភាសន៍។ ប្រសិនបើមានកាលវិភាគ សូមចូលរួមសម្ភាសន៍ ហើយឆ្លើយសំណួរទាក់ទងនឹងពាក្យសុំ និងប្រវត្តិរបស់អ្នក។
– ពេលវេលាដំណើរការ I-485៖ កម្មវិធីនេះអាចចំណាយពេលពីមួយទៅពីរឆ្នាំ។

៤. ការយល់ព្រម និងកាតបៃតងតាមលក្ខខណ្ឌ៖
– ការជូនដំណឹងអំពីការអនុម័ត៖ នៅពេលពិនិត្យដោយជោគជ័យ USCIS នឹងអនុម័តកម្មវិធី I-485 របស់អ្នក ហើយផ្ញើការជូនដំណឹងអំពីការយល់ព្រម។
– កាតបៃតងតាមលក្ខខណ្ឌ៖ មិនយូរប៉ុន្មានបន្ទាប់ពីការអនុម័ត អ្នកនឹងទទួលបានកាតបៃតងតាមលក្ខខណ្ឌរបស់អ្នក ដែលមានសុពលភាពរយៈពេលពីរឆ្នាំ។ ជាមួយនេះ ឥឡូវនេះ អ្នកគឺជាអ្នករស់នៅអចិន្ត្រៃយ៍ដែលមានលក្ខខណ្ឌនៅក្នុងសហរដ្ឋអាមេរិក។

6. ដាក់ញត្តិ EB-5 របស់អ្នក #2 (ទម្រង់ I-829)

File your EB-5 petition #2 (Form I-829)

ការដាក់ពាក្យស្នើសុំទម្រង់ I-829 ញត្តិដោយសហគ្រិនដើម្បីលុបលក្ខខណ្ឌលើស្ថានភាពអ្នករស់នៅអចិន្ត្រៃយ៍បង្ហាញពីការផ្លាស់ប្តូរពីលក្ខខណ្ឌទៅការស្នាក់នៅអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក។ តម្រូវការចម្បងគឺថាការងារដែលត្រូវការត្រូវបានបង្កើតឡើង ហើយផែនការអាជីវកម្មត្រូវបានអនុវត្តក្នុងអំឡុងពេលស្នាក់នៅអចិន្ត្រៃយ៍តាមលក្ខខណ្ឌ។

១. បញ្ជាក់ពីការបង្កើតការងារ
អ្នកដាក់ញត្តិត្រូវតែបង្ហាញភស្តុតាងថាការងារពេញម៉ោងអចិន្ត្រៃយ៍យ៉ាងហោចណាស់ 10 ត្រូវបានបង្កើតឡើង។
– ឯកសារ៖ អ្នកនឹងត្រូវផ្តល់ភស្តុតាងយ៉ាងទូលំទូលាយថាការវិនិយោគរបស់អ្នកដោយផ្ទាល់ ឬដោយប្រយោលបានបង្កើតចំនួនការងារដែលត្រូវការ។
– ធម្មជាតិនៃការងារ៖ ការងារដែលបានបង្កើតត្រូវតែជាមុខតំណែងពេញម៉ោង មានន័យថាយ៉ាងហោចណាស់ 35 ម៉ោងធ្វើការក្នុងមួយសប្តាហ៍ ហើយត្រូវបានបំពេញដោយកម្មករអាមេរិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
– រយៈពេលការងារ៖ ការងារដែលបានបង្កើតមិនចាំបាច់មានរយៈពេលប៉ុន្មាននោះទេ ប៉ុន្តែពួកគេត្រូវតែមានបំណងប្រើប្រាស់រយៈពេលយ៉ាងតិចពីរឆ្នាំ។ លុះត្រាតែការងារបង្កើតអាជីវកម្មបានបរាជ័យ គួរតែមានភស្តុតាងដែលថាការងារនឹងមានយ៉ាងហោចណាស់ពីរឆ្នាំ។

២. ដំណើរការដាក់ស្នើ I-829 និងពេលវេលាដំណើរការ
– ពេលណាត្រូវដាក់៖ ញត្តិ I-829 ត្រូវតែដាក់ក្នុងរយៈពេល 90 ថ្ងៃ មុនពេលបញ្ចប់ការស្នាក់នៅអចិន្ត្រៃយ៍តាមលក្ខខណ្ឌ។
– តម្លៃនៃការដាក់ពាក្យ៖ ថ្លៃសេវាសម្រាប់ការដាក់ញត្តិ I-829 គឺ $3,750 ហើយតម្លៃជីវមាត្រគឺ $85 បន្ថែម។
– ការដាក់ស្នើ៖ មេធាវីរបស់អ្នកនឹងបញ្ជូនទម្រង់ I-526E ដែលបានបញ្ចប់ រួមជាមួយនឹងឯកសារគាំទ្រទាំងអស់ទៅកាន់សេវាសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS)។
– ការជូនដំណឹងអំពីបង្កាន់ដៃ៖ បន្ទាប់ពីការដាក់ស្នើ USCIS នឹងចេញសេចក្តីជូនដំណឹងបង្កាន់ដៃដែលបញ្ជាក់ថាពួកគេបានទទួលញត្តិរបស់អ្នក។ នេះមិនមែនជាការយល់ព្រមទេ ប៉ុន្តែជាការទទួលស្គាល់ការទទួលតែប៉ុណ្ណោះ។
– ការដាក់ស្នើ៖ នៅពេលដែលអ្នកបានចងក្រងភស្តុតាងចាំបាច់ ហើយមេធាវីរបស់អ្នកបានបញ្ចប់ទម្រង់ I-829 វាត្រូវបានបញ្ជូនទៅ USCIS ។ សូមចងចាំថាត្រូវបញ្ចូលថ្លៃឯកសារដែលត្រូវការផងដែរ។
– ពេលវេលាដំណើរការ I-829៖ បន្ទាប់ពីការដាក់ស្នើ USCIS នឹងដំណើរការញត្តិ ដែលអាចចំណាយពេលប្រហែលពីរឆ្នាំ។
ប្រសិនបើញត្តិ I-829 ត្រូវបានអនុម័ត អ្នកញត្តិ និងអ្នកនៅក្នុងបន្ទុកត្រូវបានចេញប័ណ្ណបៃតងរយៈពេល 10 ឆ្នាំ ដែលអាចបន្តជាថ្មីដោយគ្មានកំណត់។