ទិដ្ឋាការគូដណ្តឹង
Fiancé(e) K-1 Visa (19 months)
K-1 ជាប្រភេទទិដ្ឋាការគូដណ្តឹងដែលគូដណ្តឹងនោះជាពលរដ្ឋដែលមានសញ្ជាតិអាមេរិក។ ប្រភេទទិដ្ឋាការនេះវាផ្តល់ឱ្យគូដណ្តឹងជាជនជាតិខ្មែរនូវឱកាសដើម្បីមកសហរដ្ឋអាមេរិក ព្រោះមានចេតនាចង់រៀបការនៅទឹកដីអាមេរិកជាមួយពលរដ្ឋដែលមានសញ្ជាតិអាមេរិក ហើយជាអ្នកធានាសុំទិដ្ឋាការអោយខ្លួន។ អ្នកទាំងពីរត្រូវស្គាល់គ្នាយ៉ាងតិចពីរឆ្នាំ មុនគូដណ្តឹងជាពលរដ្ឋអាមេរិកដាក់ពាក្យសុំធានាទម្រង់ I-129F ទៅកាន់ USCIS
ជនជាតិខ្មែរដែលកាន់ទិដ្ឋាការ K-1 ត្រូវរៀបការក្នុងរយះពេល 90 ថ្ងៃ។ បន្ទាប់ពីនោះ គូដណ្តឹងដែលមានសញ្ជាតិអាមេរិកអាចស្នើសុំការកែតម្រូវស្ថានភាពជាមួយ USCIS ដើម្បីក្លាយជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ (LPR) និងទទួលបានកាតបៃតង។ ទិដ្ឋាការ K-1 ក៏អនុញ្ញាតឱ្យគូដណ្តឹងជាជនជាតិខ្មែរយកអ្នកស្នាក់ក្រោមបន្ទុក ឱ្យមកសហរដ្ឋអាមេរិកបានដែរ ដោយថិតក្រោមស្ថានភាពទិដ្ឋាការ K-2 ។