Fiancé(e) Green Card

ទិដ្ឋាការគូដណ្តឹង

Fiancé(e) K-1 Visa (19 months)

K-1 ជាប្រភេទទិដ្ឋាការគូដណ្តឹងដែលគូដណ្តឹងនោះជាពលរដ្ឋដែលមានសញ្ជាតិអាមេរិក។ ប្រភេទទិដ្ឋាការនេះវាផ្តល់ឱ្យគូដណ្តឹងជាជនជាតិខ្មែរនូវឱកាសដើម្បីមកសហរដ្ឋអាមេរិក ព្រោះមានចេតនាចង់រៀបការនៅទឹកដីអាមេរិកជាមួយពលរដ្ឋដែលមានសញ្ជាតិអាមេរិក ហើយជាអ្នកធានាសុំទិដ្ឋាការអោយខ្លួន។ អ្នកទាំងពីរត្រូវស្គាល់គ្នាយ៉ាងតិចពីរឆ្នាំ មុនគូដណ្តឹងជាពលរដ្ឋអាមេរិកដាក់ពាក្យសុំធានាទម្រង់ I-129F ទៅកាន់ USCIS
ជនជាតិខ្មែរដែលកាន់ទិដ្ឋាការ K-1 ត្រូវរៀបការក្នុងរយះពេល 90 ថ្ងៃ។ បន្ទាប់ពីនោះ គូដណ្តឹងដែលមានសញ្ជាតិអាមេរិកអាចស្នើសុំការកែតម្រូវស្ថានភាពជាមួយ USCIS ដើម្បីក្លាយជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ (LPR) និងទទួលបានកាតបៃតង។ ទិដ្ឋាការ K-1 ក៏អនុញ្ញាតឱ្យគូដណ្តឹងជាជនជាតិខ្មែរយកអ្នកស្នាក់ក្រោមបន្ទុក ឱ្យមកសហរដ្ឋអាមេរិកបានដែរ ដោយថិតក្រោមស្ថានភាពទិដ្ឋាការ K-2 ។

Fiancé(e) K-1 Visa

១. គូដណ្តឹងដែលមានសញ្ជាតិអាមេរិកដាក់ពាក្យសុំធានាទម្រង់ I-129F ទៅកាន់ USCIS នៅអាមេរិក (១៨ខែ)
២. បន្ទាប់ពី USCIS អនុម័ត ពាក់សុំទម្រង់ I-129F ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលទិដ្ឋាការជាតិ NVC។
៣. គូដណ្តឹងខ្មែរត្រូវដាក់ពាក្យសុំទិដ្ឋាការតាមទម្រង់ DS-160 (online application)​ ទៅ ​NVC។ ក្រោយបង្កើតលេខសុំណុំរឿង (25 days) NVC នឹងបញ្ជូនវាទៅកាន់ស្ថានទូតខ្មែរនៅប្រទេសកម្ពុជា។
៤. នៅពេលទទួលបានពាក់សុំទម្រង់ DS-160 ស្ថានទូតខ្មែរនៅប្រទេសកម្ពុជានឹងជូនដំណឹងដល់គូដណ្តឹងជាជនជាតិខ្មែរអោយ ទៅពិនិត្យសុខភាព និងធ្វើលិខិតថ្កោលទោស ហើយត្រូវរងចាំការហៅធ្វើការសំភាសន៍នៅស្ថានទូតខ្មែរ។
៥. ក្រោយទទួលបានទិដ្ឋាការ គូដណ្តឹងជាជនជាតិខ្មែរត្រូវធ្វើដំណើរទៅអាមេរិក ហើយត្រូវរៀបការក្នុងរយះពេលមិនអោយលើសពី ៣ ខែ។

ដូចម្តេចដែលហៅថាគូដណ្តឹង?

Definition of a Fiancé(e)

សំដៅដល់នរណាម្នាក់ដែលទទួលបានការអនុម័តពាក់សុំទម្រង់ I-129F ហើយត្រូវមករៀបការនៅអាមេរិកជាមួយគូដណ្តឹងដែលមានសញ្ជាតិអាមេរិក។ បុគ្គលនោះត្រូវតែជាមនុស្យគ្មានប្តី ឬប្រពន្ធ ឬនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ។

Required Documentation

• ដាក់ពាក្យសុំទិដ្ឋាការតាមទម្រង់ DS-160
• លិខិតឆ្លងដែន សុពលភាពលើសពី ៦ខែ
• សំបុត្រកំណើត
• លិខិតថ្កោលទោស
• លិខិតពិនិត្យសុខភាព
• ឯកសារធានាការចំណាយ Form I-134, Affidavit of Support
• រូបថត ២ សន្លឹក
• លិខិតអះអាងទាំងពីរណាក់
• ឯកសារបញ្ជាក់ការចំណាយទាំងអស់