Permanent Residency in Cyprus


សាយប្រឹស ហៅជាផ្លូវការថាសាធារណះរដ្ឋសាយប្រឹស​ គឺជាប្រទេសនៅលើកោះមួយដែលស្ថិតនៅប៉ែកខាងកើតនៃសមុទ្រមេឌីទែរ៉ានេ។ ប្រទេសសាយប្រឹសគឺជាចំណុចប្រសព្វនៃទ្វីបទាំង៤ របស់ពិភពលោករួមមានទ្វីបអឺរ៉ុប អាហ្រិច មជ្ឍឹមបូព៌ានិងទ្វីបអាសុី។​​ រាជធានីនៃប្រទេសសាយប្រឹសមានឈ្មោះថា​ Nicosia ​ដែលមានប្រជាជន 1,228,284​នាក់ (2022)។ ភាសាប្រើប្រាស់ជាផ្លូវការគឺភាសាក្រិច និងភាសាទូគី។ ភាសាអង់គ្លេសក៏ត្រូវបានចាត់ទុកជាភាសាផ្លូវការក្នុងការប្រើប្រាស់ផងដែរ។ ប្រទេសសាយជាប្រទេសដែលប្រើប្រាស់រូបីយប័ណ្ណអឺរ៉ូ។​ អាកាសធាតុនៅប្រទសេសាយប្រឹសអំណោយផលល្អ មានពន្លឺថ្ងៃច្រើនរហូតដល់ទៅ ៣៤០ថ្ងៃក្នុង១ឆ្នាំ មានភ្លៀងតិចតួច សីតុណ្ហភាពធម្មតាគឺចន្លោះពី 16.1°C to 19.7° C, ជាមធ្យម 17.5°C។ ប្រទេសសាយប្រឹសស្ថិតនៅ 80 km (50 mi) ភាគខាងត្បូងឆ្នេរសមុទ្រនៃប្រទេសទួរគី ខាងលិចប្រទេសសុីរី និងលីបាណុន ខាងជើងឈាងខាងលិចប្រទេសអុីស្រាអែល ឧបទ្វីបសុីណៃនៃប្រទេសអេហ្សីប នឹងស្ថិតនៅប៉ែកខាងកើតនៃកោះក្រីតនៃប្រទេសក្រិច។

1.តម្រូវអោយទិញអចលនទ្រព្យតំលៃតិចបំផុតចាប់ពី ៣០០,០០០អឺរ៉ូឡើងទៅ + VAT
2.តម្រូវអោយបង់ថ្លៃសេវាមេធាវី ៤,០០០អឺរ៉ូ (ក្រុមហ៊ុនអាចជួយរកមេធាវីអោយ)
3.បង់ថ្លៃសេវាកម្មរដ្ឋបាល​ និងពន្ធ ៥,០០០អឺរ៉ូ
4.តម្រូវអោយដាក់ប្រាក់តំកល់​ ៣០,០០០អឺរ៉ូក្នុងធនាគាររយះពេល ៣ឆ្នាំ (មិនអោយដក)
5.ត្រូវមានចំនូលប្រចាំឆ្នាំ ៣០,០០០អឺរ៉ូ​ ហើយអាចនាំទាំងគ្រួសារនិងកូនក្នុងបន្ទុកអាយុតិចជាង២៥ឆ្នាំទៅរស់នៅជាមួយបាន
6.តម្រូវអោយតំកល់ប្រាក់ ៥,០០០អឺរ៉ូ សំរាប់ (ប្រពន្ធរឺប្តី) ៥,០០០អឺរ៉ូសំរាប់កូនម្នាក់ ៨,០០០អឺរ៉ូសំរាប់​ (ឪពុក រឺម្តាយ)

១-ពន្ធលើប្រាក់ចំណូល
Income tax​ (%)

ចំណូលប្រចាំឆ្នាំចំនួន 19,500 Euros (EUR)​ ដំបូងត្រូវបានលើកលែង។ ចំណូលលើសពីនេះត្រូវបង់ពន្ធចាប់ពី ២០ ទៅ​ ៣៥ ភាគរយ៕​ អត្រានៃការបង់ពន្ធនេះអនុវត្តទាំងពលរដ្ឋសាយប្រឹសនិងអនិកជន៕

The first 19,500 Euros (EUR) in annual earnings is tax exempt. Income above this amount is subject to progressive tax rates ranging from 20 to 35 percent. These rates are applicable to both tax residents and non-tax residents.

២-ពន្ធលើសុវត្ថិភាពសង្គម
Social security​​​ (%)

ការបរិច្ចាគទៅលើការបង់ពន្ធ Social Insurance Fund ជូនរដ្ឋាភិបាលប្រទេសសាយប្រឹសគឺកាតព្វកិច្ច​របស់ប្រជាពលរដ្ឋសាយប្រឹសនិងអនិកជនដែលរស់នៅទីនោះដែលកំណត់ដោយច្បាប់។

Contributions to the Cyprus Social Insurance Fund are mandatory and cover any person that is gainfully employed in Cyprus, either as an employed or as a self-employed person.

1.ទទួលបាននូវប្រព័ន្ធអប់រំដែលមានកំរិតខ្ពស់
2.ជាប្រទេសមួយក្នុងចំណោមប្រទេសដែលជាប់ចំណាត់ថ្នាក់សុខសុវត្ថិភាពជាងគេនៅក្នុងពិភពលោក
3.ទទួលបានកុងធានាគារ (BANK ACCOUNT) នៅសហគមន៏អឺរ៉ុប​ (EU)
4.ប្រព័ន្ធសុខាភិបាលស្តង់ដារខ្ពស់
5.ផ្តល់ភាពងាយស្រួលក្នុងការសុំចូលសញ្ជាតិ

ប្រទេសសាយប្រឹសបានផ្តល់ជំរើសនៃការវិនិយោគចំនួន៤:
1. ទិញអចលនទ្រព្យបែបលំនៅដ្ឋាន
2. ទិញអចលនទ្រព្យពាណិជ្ជកម្ម
3. ទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយនៅប្រទេសសាយប្រឹស
4. ទិញ Investment Fund

កំណត់សំគាល់
– រាល់ការវិនិយោគនីមួយៗយ៉ាងហោចណាស់តម្រូវអោយវិនិយោគចំនួន៣០មុឺនអឺរ៉ូ
– អ្នកវិនិយោគអាចទិញផ្ទះ ១​រឺ២ នៅក្នុងទឹកប្រាក់សរុប៣០មុឺន​បូក VAT​
-​ ការបង់ពន្ធ VAT គឺ 5%